Wednesday, March 1, 2017

ចង់​បាន​ជីវិត​ផ្លូវភេទ​កាន់តែ​មាន​ន័យ អនុវត្ត​តាម​វិធី ៩ យ៉ាង​នេះ

·   0

loading...
អ្នក​ចង់​ចាប់ផ្តើម​គ្រួសារ​មួយ ហើយ​មាន​កូន ប៉ុន្តែ​អ្នក​បារម្ភ​ខ្លាច​ថា បរិមាណ​មេជីវិត​របស់​អ្នក​តិចពេក។ ជា​ការពិត​ណាស់ ទឹកកាម​ធ្វើឱ្យ​ស្ត្រី​ងាយ​នឹង​មាន​កូន​បំផុត បើសិន​វា​មាន​ផ្ទុក​មេជីវិត ១៥ លាន​ក្បាល​ក្នុង ១ មល។ បញ្ហា​បរិមាណ​មេជីវិត​ធ្លាក់ចុះ ដោយសារ​ពងស្វាស​របស់​អ្នក​ក្តៅខ្លាំង។
សំណាង​ល្អ មាន​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​បង្កើន​បរិមាណ​មេជីវិត​របស់​អ្នក​បាន៖

១. ពងស្វាស​ត្រូវការ​ខ្យល់​ដង្ហើម

ពងស្វាស​ក្តៅពេក​អាច​បណ្តាល​ឱ្យ​បរិមាណ​មេជីវិត​ថយចុះ ដូចនេះ​បើសិន​អ្នក​ចង់​បង្កើន​មេជីវិត គួរ​គិត​ដល់​ការស្លៀក​ខោ​ក្នុង។

២. ធ្វើ​លំហាត់ប្រាណ​ជាចាំបាច់

ដំណើរ​លំហូរ​ឈាម​ទៅកាន់​គ្រប់​កន្លែង​នៃ​រាងកាយ ជួយ​ដល់​ការផលិត​មេជីវិត។ ធ្វើ​លំហាត់ប្រាណ​នឹង​បង្កើន​លំហូរឈាម​ក្នុង​រាងកាយ​ទាំងមូល។

៣. កាត់បន្ថយ​ភាពតានតឹង

ប្រាកដ​ណាស់ យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា ការនិយាយ​វា​ងាយ​ជាង​ការធ្វើ។ ប៉ុន្តែ​មនុស្ស​មួយចំនួន​អាន​សៀវភៅ សម្មាធិ ឬ​ធ្វើ​អ្វី​ផ្សេងៗ ដើម្បី​ឱ្យ​សប្បាយចិត្ត។ ព្យាយាម​ធ្វើ​អ្វី​ក៏ដោយ ដើម្បី​កាត់បន្ថយ​កម្រិត​តានតឹង​របស់​អ្នក។

៤. ឈប់​ជក់​បារី


ការជក់​បារី​នឹង​កាត់បន្ថយ​បរិមាណ​មេជីវិត ស្រប​ពេល​ដែល​ធ្វើឱ្យ​គុណភាព​មេជីវិត​ក៏​ថយចុះ ដូច្នេះ​បញ្ឈប់​វា បើ​អ្នក​ពិត​ជា​ចង់​ឆាប់​មាន​កូន។

៥. ប្រើ​ប្រេងហិល​ម៉ាស្សា​ខ្លួនប្រាណ

ប្រើ​ប្រេងហិល​ម៉ាស្សា​ពេញ​ទាំង​ខ្លួនប្រាណ គួបផ្សំ​នឹង​ការហាត់ប្រាណ​អាច​ជួយ​សម្រួល​ដល់​សរសៃឈាម។ ចរាចរណ៍ឈាម​ដើរ​បាន​ស្រួល បរិមាណ​មេជីវិត​នឹង​កើនឡើង។

៦. កាត់បន្ថយ​ការសម្រេចកាម

ការសម្រេចកាម​ញឹកញាប់​អាច​ធ្វើឱ្យ​បរិមាណ​មេជីវិត​ថយចុះ។ រាងកាយ​អ្នក​ផលិត​មេជីវិត​រាប់​លាន​ក្បាល​ក្នុង ១ថ្ងៃ ប៉ុន្តែ​ប្រសិនបើ​ក្នុង​ខ្លួន​អ្នក​មាន​ផ្ទុក​មេជីវិត​ទាប ស្តារ​វា​ឡើងវិញ​ដោយ​កាត់បន្ថយ​ការបាញ់​ទឹកកាម។

៧. ផឹក​ជាតិស្រវឹង​តិច

ជាតិស្រវឹង​ប៉ះពាល់​ដល់​មុខងារ​ថ្លើម និង​អរម៉ូន​អឺសស្ត្រូសែន។ ដោយសារ​អឺសស្ត្រូសែន​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត និង​សុខភាព​មេជីវិត ការផឹក​ជាតិស្រវឹង​មិនមែន​ជា​រឿង​ល្អ​ទេ។

៨. ទទួលទាន​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ


ថ្នាំ​មួយចំនួន​អាច​ធ្វើឱ្យ​បរិមាណ​មេជីវិត​ថយចុះ ទីបញ្ចប់​នាំឱ្យ​គ្មាន​កូន។ អ្នក​គួរ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​ជាមុនសិន មុន​នឹង​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា៕

Subscribe to this Blog via Email :