គុណសម្បត្តិបានពីការទទួលទានសណ្តែកក្នុងអំឡុងស្ត្រីបំបៅដោះកូន
ក្នុងដំណាក់កាលបំបៅដោះកូន មានបញ្ហាជាច្រើនដែលអ្នកត្រូវយកចិត្តទុកដាក់ ។ មិនថាអ្វីដែលអ្នកទទួលទានទេ វានឹងប៉ះពាល់ដល់សុខភាពកូនតូចរបស់អ្នក ។ អាហារខ្លះអាចបណ្តាលឱ្យទារកអាឡាក់ហ្ស៊ីតាមរយៈទឹកដោះម្តាយ ។
សណ្តែក ជាជម្រើសអាហារដ៏ល្អសម្រាប់ស្ត្រីបំបៅដោះកូន ។ ខាងក្រោមនេះជាអត្ថប្រយោជន៍បានពីការទទួលទានសណ្តែកក្នុងអំឡុងពេលបំបៅដោះកូន ។
គុណសម្បត្តិ ១ ជួយបង្កើនការផលិតទឹកដោះ
សណ្តែកសម្បូរទៅដោយប្រូតេអ៊ីន ។ វានឹងផ្តល់ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់អ្នក ។ ប្រូតេអ៊ីនខ្ពស់មានប្រសិទ្ធិភាពបំផុតក្នុងការជួយបង្កើនការផលិតទឹកដោះ ។ វាអាចជាសណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកបារាំង សណ្តែកកួរ។
គុណសម្បត្តិ ២ សម្បូរសារធាតុចិញ្ចឹមខ្ពស់
សណ្តែកកួរផ្ទុកទៅដោយប្រូតេអ៊ីន ជាតិដែក និងស័ង្កសី ។ កម្រិតប៉ូតាស្យូម ហ្វូឡាត និងជាតិសរសៃ ជាជម្រើសល្អសម្រាប់ម្តាយបំបៅដោះកូន ។
គុណសម្បត្តិ ៣ ជួយសម្រកទម្ងន់
ក្រោយពេលសម្រាលរួច អ្នកប្រហែលជាចង់សម្រកទម្ងន់ ។ សណ្តែកអាចជួយសម្រេចបំណងអ្នកបាន ។ ដោយសារជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ក្នុងសណ្តែក ដូចនេះវានឹងជួយឱ្យអ្នកឆ្អែតបានយូរ ៕